Request for expression of Interest on Paddy Drying and Storage

កម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ

Climate-Resilient Rice Commercialization Sector Development Program (Rice-SDP), ADB Loan 3007/ Grant 0349

ក្រសួងសេដ្ធកិច្ច និងហិរញ្ញវត្ថុ​​ /ការិយាល័យកម្មវិធីជំរុញផលិតកម្មស្រូវនិងការនាំចេញអង្ករ (PMO-Rice-SDP)

ការស្នើសុំឱ្យបញ្ជាក់ចំណាប់អារម្មណ៍់សំរាប់ការបង្កើតឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវ

. រាជរដ្ឋាភិបាលកម្ពុជា (រដ្ឋាភិបាល) បានទទួលប្រាក់កម្ចីពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងជំនួយឥតសំណងពីកម្មវិធី​កសិកម្ម និងសន្ដិសុខស្បៀងសកល (GAFSP) និងយុទ្ធសាស្ដ្រមូលនិធិអាកាសធាតុ (SCF) ដើម្បីអនុវត្តកម្មវិធីជំរុញ ផលិតកម្មស្រូវ និង​ការនាំចេញអង្ករ(Rice-SDP) ។ កម្មវិធីបានបម្រុងទុកនូវប្រាក់កម្ចី / ជំនួយឥតសំណងនេះមួយចំនួន ដែលនឹងត្រូវបានប្រើ​សម្រាប់​ការសិក្សាពីលទ្ធភាព, គំនូសប្លង់លម្អិត, ការសាងសង់ឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវព្រមទាំង បំពាក់នូវសម្ភារៈបរិក្ខារ ដែលមាន​ទីតាំងស្ថិតនៅតំបន់ផលិតកម្មស្រូវសំខាន់ៗក្នុងប្រទេស ក្នុងខេត្តគោលដៅរបស់កម្មវិធីចំនួនបី មានខេត្តបាត់ដំបង, កំពង់ធំ និងខេត្តព្រៃវែង។

. ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (MEF) ជាភ្នាក់ងារប្រតិបត្តិនៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករនេះ (Rice-SDP)  ហើយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ(MAFF) គឺជាក្រសួងមួយដែលជាភ្នាក់ងារអនុវត្តកម្មវិធីនេះ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងទទួលខុសត្រូវសម្រាប់ផ្តល់ការគាំទ្រ និងការណែនាំខេត្តនីមួយៗក្នុង ការអនុវត្តន៏អនុគម្រោងសាងសង់​ឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខារនៃកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ(Rice-SDP)។

.ឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវព្រមទាំងបំពាក់នូវសម្ភារៈបរិក្ខារ  ត្រូវបានបង្កើតឡើងតាមរយៈទម្រង់នានានៃកិច្ចព្រមព្រៀង ភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ(PPP) ដោយមានម្ចាស់រោងម៉ាស៊ីនកិនស្រូវមួយចំនួនក្នុងខេត្តគោលដៅទាំងបី នឹងត្រូវបានជ្រើសរើស។

ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលនឹងត្រូវបានជ្រើសមកធ្វើជាដៃគូ គឺផ្អែកលើមូលដ្ឋាននៃលក្ខណៈវិនិច្ឆ័យចំនួនប្រាំពីរ មានដូចខាង​ក្រោមនេះ:

  •  
  •  
  • មានឯកសារភស្តុតាងចុះបញ្ជីធ្វើពាណិជ្ជកម្ម និងអាជ្ញាប័ណ្ណនាំចេញអង្ករ;
  • មានរបាយការណ៏សវនកម្មគណនីរយៈពេលបីឆ្នាំមុន;
  • ចំណាត់ថ្នាក់ឥណទានល្អ​​ និងមានភស្តុតាងបញ្ជាក់ថាមានប្រភពហិរញ្ញវត្ថុគ្រប់គ្រាន់សម្រាប់ប្រមូលទិញស្រូវសើម ដើម្បី​យកមកកែច្នៃ ភស្តុតាងទាំងនោះមានដូចជារបាយការណ៍របស់ធនាគារ និងទ្រព្យធានា;
  • មានការគ្រប់គ្រងបែបទំនើប រួមទាំងចំណេះដឹងបច្ចេកទេសអនុវត្ត និងការគ្រប់គ្រងហិរញ្ញវត្ថុប្រើវិធីសាស្រ្តកត់​ត្រាបញ្ជីស្នាម ស្ទួន (double entry book-keeping methods);
  • យល់ព្រមផ្តល់នូវរបាយការណ៍ហិរញ្ញវត្ថុទៀងទាត់ នៅក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរវាងវិស័យឯកជន និង សាធារណៈ(PPP)។

. ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានចំណាប់អារម្មណ៍ និងអាចបំពេញលក្ខណៈវិនិច្ឆ័យទាំងនេះត្រូវបានអញ្ជើញឱ្យដាក់ពាក្យ​​​ សំរាប់ការស្នើសុំឱ្យបញ្ជាក់ចំណាប់អារម្មណ៍ ដោយភ្ជាប់មកជាមួយនូវសំណើ (Proposal) ដែលសំណើនេះនឹងត្រូវបានវាយតម្លៃ ដោយ​គណៈកម្មាធិការជ្រើសរើសមួយបានបង្កើតឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ (MAFF) ដែលទទួលខុសត្រូវជ្រើសរើសម្ចាស់រោងម៉ាស៊ីនកិនស្រូវជាដៃគូ។  រោងម៉ាស៊ីនកិនស្រូវនឹងត្រូវបានជ្រើសរើស មានសិទ្ធិរួម​ក្នុងការសិក្សាលទ្ធភាព និងពិចារណាលម្អិតបន្ថែមទៀត សម្រាប់ជាដៃគូសាងសង់និង​ប្រត្តិបត្តិការឡសម្ងួត និង ឃ្លាំងស្តុក​​គ្រាប់ស្រូវ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌភាពជាដៃគូរវាងវិស័យឯកជន និងសាធារណៈ(PPP)។

. ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានចំណាប់អារម្មណ៏សូមអញ្ជើញមកទាក់ទង និងដាក់ពាក្យនៅការិយាល័យកម្មវិធីដែលមាន អាសយដ្ឋានដូចបានបញ្ចាក់ខាងក្រោមឬអាចចូលទៅគេហទំព័រកម្មវិធី www.ricesdp.org  ដើម្បីទាញយកឯកសារទស្សនៈ​ទាន អធិប្បាយអំពីប្រត្តិបត្តិការឡសម្ងួត និងឃ្លាំងស្តុកគ្រាប់ស្រូវ រួមជាមួយបែបបទពាក្យចូលរួមដេញថ្លៃ (EOI) ។

. សូមដាក់ពាក្យការស្នើសុំឱ្យបញ្ជាក់ចំណាប់អារម្មណ៍ដោយភ្ជាប់មកជាមួយនូវឯកសារគាំទ្រផ្សេងៗ ក្នុងស្រោមសំបុត្របិតជិត មកអាសយដ្ឋានខាងក្រោមនៅថ្ងៃ ឬមុនម៉ោង​ ៣រសៀល ថ្ងៃទី​ ១៥​ ​ខែ​​  មករា​ ឆ្នាំ ២០២០

ចំពោះម្ចាស់រោងម៉ាស៊ីនកិនស្រូវ​​​ ដែលធ្លាប់បានដាក់ពាក្យសំរាប់ការស្នើសុំបញ្ជាក់ការចាប់អារម្មណ៍​ដូចមានចែងខាងលើរួចហើយ​​ មិនតម្រូវឱ្យដាក់ពាក្យ​​​ជាថ្មី ។

អាសយដ្ឋានៈ​​​ ការិយាល័យកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (PMO-Rice-SDP) អគារឧត្តមក្រុមប្រឹក្សាសេដ្ធកិច្ចជាតិ,​​  ផ្ទះលេខ 208 A  មហាវិធីព្រះនរោត្តម, ខ័ណ្ឌចំការមន  រាជធានីភ្នំពេញ ។​​  

ពត៌មានបន្ថែមសូមទាក់ទង: ​Khan Marika, PMO’s assistant, Tel: 061 222387/098 263333, Email: marikakhan2@gmail.com

  ម្ចាស់រោងម៉ាស៊ីនកិនស្រូវដែលមានក្នុងបញ្ជី នឹងត្រូវបានទាក់ទងដើម្បីធ្វើការវាយតម្លៃ និងចរចារ ។